
Joachim Andersen ខ្សែការពាររបស់ក្លឹប Crystal Palace បានធ្វើការអះអាងថា គេទទួលសារតិះដៀល មើលងាយ និងគំរាមកាលពីព្រឹកថ្ងៃនេះ (ម៉ោងកម្ពុជា) លោក Elon Musk ដែលជាកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនជាងគេលើលោកបានបង្ហោះសារនៅលើបណ្ដាញសង្គម Twitter របស់លោកថា លោកកំពុងចង់ទិញក្លឹប Manchester United ។
យ៉ាងណាប៉ុន្មានម៉ោងក្រោយមកនៅក្នុងថ្ងៃដដែលនេះ ម្ចាស់ក្រុមហ៊ុន Tesla និង Space X ដែលមានទ្រព្យ២៦៥ពាន់លានដុល្លាររូបនេះបានបង្ហោះសារថា៖" មិនទេ នេះជាការលេងសើចនៅលើ Twitter ប៉ុណ្ណោះ។ ខ្ញុំមិនទិញក្លឹបកីឡាណាមួយទេក្នុងពេលនេះ។ ក៏ប៉ុន្តែបើធ្វើការទិញក្លឹបកីឡាមែន នោះច្បាស់ជាទិញក្លឹប Man Utd នេះហើយ។ ក្លឹបនេះជាក្លឹបដែលខ្ញុំពេញចិត្ត កាលនៅពីក្មេង "។
ទាក់ទងនឹងដំណឹងចង់ទិញ Man Utd នេះគឺមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងវិស័យបាល់ទាត់ជាពិសេសគឺអ្នកគាំទ្ររបស់ Man Utd ជាច្រើនមានការគាំទ្រនឹងសំណេរនេះយ៉ាងខ្លាំង ព្រោះពួកគេមួយចំនួនមិនពេញចិត្តនឹងការកាន់កាប់របស់ម្ចាស់ក្លឹបដែលគ្រួសារសេដ្ឋីអាមេរិកគ្រួសារ Glazer ប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែក្រុមធ្លាក់ទម្រង់លេង។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ