
អ្នកចាំទីនិងជាប្រធានក្រុម Leicester City កីឡាករ Kasper Schmeichel បានចាកចេញពីក្លឹបហើយ ក្រោយរួមរស់អស់១១ឆ្នាំដោយទៅចូលរួមជាមួយ Nice ក្នុងក្របខណ្ឌ Ligue 1។
Schmeichel វ័យ៣៥ឆ្នាំបង្ហាញខ្លួនបាន៤៧៩ប្រកួតឲ្យ Leicester ក្រោយផ្ទេរពីក្លឹប Leeds United ដោយបានជួយក្រុមឈ្នះពាន Premier League, FA Cup និង Community Shield។ គេក៏បានរួមចំណែកជួយក្រុមកញ្ជ្រោងខៀវឈ្នះពាន Championship ក្នុងរដូវកាល២០១៣-១៤ផងដែរ។
ក្លឹប Nice ក៏ទើបតែយកបានខ្សែបម្រើ Aaron Ramsey វ័យ៣១ឆ្នាំ បន្ទាប់ពីក្លឹប Juventus និងកីឡាករបានព្រមព្រៀងផ្ដាច់កុងត្រាឆ្នាំចុងក្រោយ។
Leicester គឺជាក្លឹបតែមួយគត់ក្នុងចំណោមក្លឹបក្នុងលីគកំពូលអឺរ៉ុបទាំង៥ដែលមិនបាននាំចូលកីឡាករថ្មីសោះក្នុងរដូវក្ដៅនេះ ដោយសារតែចង់រក្សាលំនឹងហិរញ្ញវត្ថុរបស់ក្លឹប។
អានព័ត៌មានកីឡាបាល់ទាត់ថ្មីៗ