
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេដឹងថាកំពុងមិនសប្បាយចិត្តនឹងក្លឹប Manchester United ដោយសារតែក្លឹបបានកាត់ប្រាក់ខែ២៥% គ្រប់កីឡាករទាំងអស់នៅរដូវកាលខាងមុខ ដោយសារតែក្លឹបអត់ជាប់កៅអីទៅលេងប្រកួត UEFA Champions League។ នេះបើយោងតាម Manchester Evening News ចុះផ្សាយលើ Sportbible ។
ដូច្នេះខណៈដែល Ronaldo នឹងធ្លាក់មកលេងនៅក្នុងប្រកួត UEFA Europa League ខ្សែប្រយុទ្ធរូបនេះត្រូវបានក្លឹបកាត់ប្រាក់ពលកម្មពីប្រមាណ ៥៧ម៉ឺនដុល្លារអាមេរិក មកត្រឹម៤៣ម៉ឺនដុល្លារអាមេរិក ក្នុងមួយសប្ដាហ៍ សម្រាប់រដូវកាលឆ្នាំ២០២២/២៣ខាងមុខ។
<<<<ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ>>>>